មណ្ឌលគិរី៖ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ជា វណ្ណៈ បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រស្រុកកែវសីមា ប្រទះឃើញឈើចំនួន ០៣កន្លែង ដែលជនសង្ស័យយកមកលាក់ នៅក្នុងចម្ការស្វាយចន្ទីប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងបានរឹបអូសឈើសរុបចំនួន ០៩ដុំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
បច្ចុប្បន្នវត្ថុតាង បានប្រគល់ឱ្យសង្កាត់រដ្ឋបាល ព្រៃឈើកែវសីមា ដើម្បីចាត់ការបន្ត។