ឧត្តរមានជ័យ : ម៉ោង០៨ និង១០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ ៤២
បានអញ្ជើញចុះត្រួតពិនិត្យ ការកសាងអគារសាលប្រជុំ ១ខ្នង ទំហំ ៩ម×២៤ម បានប្រហែល ៣៥% ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស នៅទីបញ្ជាការកងពលតូចលេខ ៤២ ស្ថិតនៅភូមិអូរកន្សែង សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕