ឧត្តរមានជ័យ៖ កម្លាំងអាវុធហត្ថដឹកនាំដោយលោក អនុសេនីយ៍ឯក សែ បឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង សហការជាមួយកម្លាំងចំរុះ ដឹកនាំរួមដោយលោក ខេង សុជាតិ អនុប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ចុះបង្រ្កាបការឈួសឆាយទន្ទ្រានដីរដ្ឋដោយខុសច្បាប់ក្នុងដែនជំរកសត្វព្រៃសង្ឃរុក្ខាវ័ន្ត នៅចំណុចភូមិបាក់នឹម សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងដកហូតវត្ថុតាងត្រាក់ទ័រចំនួន០១គ្រឿង បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។