បាត់ដំបង៖ នៅវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្វឿង វិសាល ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ឋផលបង្ហាញថាវិជ្ជមាន។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។