កំពង់ធំ៖ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមីនា ឆ្នាំ២០២១ និងពិធីបំពាក់ឋានន្តរសក្កិដល់នាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ជំនាញ មេបញ្ជាការក្រុង/ស្រុក ស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ។