ព្រះវិហារៈ វេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ដោយឃាត់រថយន្តម៉ាកកាមេរី ចំនួន០១គ្រឿង ដែលបានដឹកឈើប្រណិតខុសច្បាប់ ស្ថិតនៅចំណុច ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ GRK News ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងបានធ្វើការចាប់យកវត្ថុតាង រួមមាន ឈើប្រណិតប្រភេទឈើក្រញ៉ូងចំនួន ២០ដុំ ស្មើនឹង១២៧គីឡូក្រាម ។
វត្ថុតាងដែលចាប់យកបាន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវ យកមកផ្តន់ទារទោសតាមច្បាប់។