You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងលើកទិសដៅបន្ត

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងលើកទិសដៅបន្ត

ព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភ: ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការ/មេបញ្ជាការង កងអនុសេនាធំចល័តប្រចាំការ មេបញ្ជាការ/មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរុបផងដែរ។
នាឱកាសនេះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រគល់អនុក្រឹត្យ របស់រាជរដ្ឋាភិបាល សេចក្តីសម្រេច របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សេចក្តីសម្រេច របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការដំឡើងឋានន្តរសក្តិ និងបំពាក់ឋានន្តរសក្តិថ្មី ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។