បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង និងមធ្យោបាយដឹកជញ្ជូនការរុះរើផ្ទះប្រជាពលរដ្ឋដែលសាងសង់លើដីមិនស្របច្បាប់ មកសាងសង់លើដីដែលស្របច្បាប់។ ដែលពួកគាត់អញ្ជើញចូលរួមក្នុងពិធីចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនៅចំណុចភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។