You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខសព អតីតមន្ត្រីអាវុធហត្ថចូលនិវត្តន៍

ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខសព អតីតមន្ត្រីអាវុធហត្ថចូលនិវត្តន៍

ត្បូងឃ្មុំ៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំនាយអាវុធហត្ថខេត្ត អញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយ៍ទោ អ៊ិច សាន អតីតមន្ត្រីអាវុធហត្ថ សោធននិវត្តន៍ ស្ថិតនៅភូមិគកធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង និងយកថវិកាដ៏ថ្លៃថ្លា ក្នុងនោះផងដែរលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាននាំយកថវិកា របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥,០០០,០០០៛(ប្រាំលានរៀល) និងថវិការបស់អង្គភាពកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន ៤,០០០,០០០៛(បួនលានរៀល) ជូនក្រុមគ្រួសារសពផងដែរ។