បាត់ដំបង៖ នៅថ្ងៃសៅរិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣០,៦០០,០០០រៀល ប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ត្រី សៀន ខុន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍។