ព្រៃវែង៖ នៅម៉ោង ១៨ និង ៤៧នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិឯការាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ២៦កញ្ចប់, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, រថយន្ត ០១គ្រឿង, ថង់សម្រាប់ចែកថ្នាំ ១២ដុំ, ទុយោសម្រាប់រំលែកថ្នាំចំនួន០៣ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន ០១សម្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។