You are currently viewing កម្លាំងអាវុធហត្ថសហការបង្ក្រាបការទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ!

កម្លាំងអាវុធហត្ថសហការបង្ក្រាបការទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ!

ពោធិ៍សាត់៖ នៅវេលាម៉ោង ៩:២៥ នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារស្នាក់ការល្បាតរវៀង សហការល្បាតចាប់ពីស្នាក់ការទៅដល់ត្រង់ចំណុចនិយាមការទឹកចេញ (០៣២៩៨៨១-១៣៧៥០១៨) ស្ថិតនៅក្នុងភូមិអូរធំ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនស្ត្រីម្នាក់កាប់ដីព្រៃរដ្ឋធ្វើកម្មសិទ្ធិដោយគ្មានលិខិតអនុញ្ញាត។
បច្ចុប្បន្នប្រគល់ឲ្យមន្ត្រីបរិស្ថានកសាងសំណុំរឿងតាមនីតិវិធី។