បន្ទាយមានជ័យៈ ការចែករំលែក គឺជាវប្បធម៌របស់កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ ជាក់ស្តែង នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តី
ក្រោមឱវាទជាច្រើននាក់ អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក អ៊ិន បារាំង នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ដែលរងរបួសដោយ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។ ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ និងសហការី បានឧបត្ថម្ភថវិកា ចំនួន ៨០ម៉ឺនរៀល ដល់លោកអនុសេនីយ៍ឯក អ៊ិន បារាំង ផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ ក៍ឆ្លៀតឱកាសអញ្ជើញ ចូលសួរសុខទុក្ខលោក ឃួន ប៊ុនហួន អតីតស្នងការរងខេត្តបន្ទាយមានជ័យ ដែលមានជំងឺឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យនោះដែរ ហើយបាន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៤០ម៉ឺនរៀលផងដែរ។