You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជេីញចុះត្រួតពិនិត្យភូមិសាស្ត្រជាក់ស្តែង និងបានដាក់ផែនការ ដល់ក្រុមប្រតិបត្តិការ

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជេីញចុះត្រួតពិនិត្យភូមិសាស្ត្រជាក់ស្តែង និងបានដាក់ផែនការ ដល់ក្រុមប្រតិបត្តិការ

នៅថ្ងៃច័ន្ទ៤ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លោក​ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលេីផ្ទៃប្រទេស តំណាងលោក​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដេីម្បីទប់ស្កាត់ និងបង្រ្កាបបទល្មេីសធនធានធម្មជាតិ បានចុះត្រួតពិនិត្យ ភូមិសាស្ត្រជាក់ស្តែង និងបានដាក់ផែនការ ដល់ក្រុមប្រតិបត្តិការដេីម្បីពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មេីសព្រៃឈេី នៅក្នុងភូមិសាស្រ្តព្រៃឡង់ ដែលមានសមាសភាពចូលរួម ពីខាងជំនាញបរិស្ថាន រដ្ឋបាលព្រៃឈេី កងរាជអាវុធហត្ថខេត្តក្រចេះ និងអង្គការអភិរក្សនៅតំបន់ព្រៃឡង់។