You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំសប្តាហ៍ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំសប្តាហ៍ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល នាយការិយាល័យ វរអន្តរាគមន៍ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះបានភ្ជាប់ប្រព័ន្ធ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំង ២៥រាជធានីខេត្ត។
ខ្លឹមសារប្រជុំរួមមាន៖
១. ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ
២. ផ្សព្វផ្សាយផែនការលេខ ០២/២០២១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ ការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិង ជំងឺកូវិដ ១៩ និងស្រាវជ្រាវទប់ស្កាត់បង្ក្រាបការលួចឆ្លងដែនខុសច្បាប់។
៣. ការងារត្រៀមរៀបចំទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវិដ ១៩ ជូនយោធិននៃកងរាជអាវុធហត្ថ។