រតនគិរី ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានជួយដឹកជញ្ជូនស្ត្រី ឈឺពោះ ឆ្លងទន្លេ ចំនួន១នាក់ នៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ទៅកាន់មណ្ឌលសុខភាពអូរយ៉ាដាវ។ ស្ត្រីឈឺពោះឆ្លងទន្លេ ឈ្មោះ សេវ ញ៉ាង ភេទស្រី អាយុ៣៥ឆ្នំា ជនជាតិច្រាយ ទីលំនៅ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។