បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដែលបានប្រព្រឹត្តហិង្សាបណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចបុរីធីធី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យខាងលើមានឈ្មោះ១/.ឈ្មោះ ស៊ីង វីកាំង ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/.ឈ្មោះ ហេង សំបូរ ហៅ យី ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិមានជ័យ ឃុំស្រែស្ដៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
- Post author:Sery Vutha
- Post published:February 17, 2021
- Post category:បញ្ជាដឹកនាំ
You Might Also Like

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ និងបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ!

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា កែសម្រួលលើសេចក្តីព្រាងនៃសៀវភៅសការពារជាតិ

ឧត្តមសេនីយ៍ត្រី គឹម រស្មី ដឹកនាំកិច្ចប្រជុំ ការអនុវត្តតួនាទីភារកិច្ច

ឧត្ដមសេនីយ៍ត្រី សេង មហា អញ្ជើញជាអធិបតីក្នុងពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារជូនពរ លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន
