You are currently viewing វរសេនីយ៍ឯក ម៉ែន ភិរម្យ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងពង្រឹងកម្លាំងឈរជើងតាមច្រករបៀង និងតាមបន្ទាត់​ព្រំដែនកម្ពុជា-ថៃ

វរសេនីយ៍ឯក ម៉ែន ភិរម្យ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងពង្រឹងកម្លាំងឈរជើងតាមច្រករបៀង និងតាមបន្ទាត់​ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ដោយទទួលបានបទបញ្ជាពីសំណាក់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងពង្រឹង កម្លាំងឈរជើងតាមច្រករបៀង និងកម្លាំងធ្វើការចុះល្បាតតាមបន្ទាត់​ព្រំដែនកម្ពុជា-ថៃ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការចូលរួមទប់ស្កាត់ពលករឆ្លង​ដែនខុសច្បាប់ដើម្បីធ្វើចត្តាឡីស័កតាមការណែនាំ​របស់ក្រសួងសុខាភិបាល ជៀសវាងការរីករាលដាលនៃជម្ងឺកូវីដ-១៩៕