You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន នាំយកអំណោយជូនបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងរតនគិរី

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន នាំយកអំណោយជូនបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងរតនគិរី

រតនគិរី៖ រសៀលថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បាននាំយកអំណោយជូនដល់ លោក ឧត្តមសេនីយ៍ទោ ខាំ ស៊ុគ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី សម្រាប់ផ្តល់ជូនកម្លាំងយោធាដែលឈរជើងតាមក្រវ៉ាត់ព្រំដែន អំណោយមានទឹកបរិសុទ្ធចំនួន ១០០យួរ, មីកេសធំ ចំនួន ១០ កេស, ត្រីខ ០២ កេសធំ, ទឹកត្រី ២ កេសធំ, ទឹកស៊ីអ៊ីវ ២ កេសធំ។