បាត់ដំបង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងពិធីបំពាក់ឋានន្តសក្តិជូននាយកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។