ព្រះសីហនុ៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សា ស្មៀន នគរបាលប៉ុស្តិ៍ ជំនួយការរដ្ឋបាល មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ និងប្រជាការពារភូមិ នៃសង្កាត់លេខ៤ និងនាំយកនូវថវិកា ព្រមទាំងសម្ភារៈមួយចំនួន ឧបត្ថម្ភជូនមន្ត្រីចំណុះឱ្យសាលាសង្កាត់លេខ៤ ក្រុងព្រះសីហនុ សរុបចំនួន៩៧នាក់។ អំណោយក្នុង ០១នាក់ ទទួលបានថវិកា ចំនួន ៥០,០០០រៀល (ប្រាំម៉ឺនរៀល), អង្ករចំនួន ០១បាវ ស្មើនឹង ២៥គីឡូក្រាម, មី ចំនួន ០១កេសតូច, ត្រីខ ចំនួន ០២យួរ, ប្រេងឆា ចំនួន ០១ដប ស្មើនឹង ០៤លីត្រ, ទឹកស៊ីអ៊ីវ ចំនួន ០១យួរ និងទឹកត្រី ចំនួន ០១យួរ។