You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២០

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២០

កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២០ និងលើកទិសដៅផែនការ សកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពី មេបញ្ជាការរងខេត្ត នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។ ក្នុងនោះក៍មានការរៀបចំធ្វើពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។ នាឱកាសនោះដែរ លោកមេបញ្ជាការ បានផ្តល់ជារង្វាន់លើកទឹកចិត្តជូនដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច និងវឌ្ឍនភាពការងារ ឆ្នាំ២០២០ កន្លងទៅនេះផងដែរ។ ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក.ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។