កំពង់ធំ៖ ដោយគោរពតាមបទបញ្ជាររបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវពត៌មានសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ នៅវេលាម៉ោង៨ និង ០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងកម្លាំងកងរាជអាវុធហត្ថស្រុកសណ្តាន់ ដឹកនាំដោយលោក វរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ចែកជា០២គោលដៅ ចុះស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសធនធានធម្មជាតិ
១.គោលដៅទី០១ តំបន់ច្រកអូរងាវ 《536861-1464886》
២.គោលដៅទី០២ តំបន់ភូមិក្រាំងឃុំសុចិត្រ《 563334-1462210》
លទ្ធផលបង្រ្កាបគោលដៅទី០១ ចុះល្បាតឃើញការកាប់រានដីព្រៃខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ចំនួន៨ទីតាំង
១.ទំហំដី ២.៥០ ហិចតា ចំណុច UTM (៥៤២៧៥៨-១៤៧២៦៨៨) ស្ថិតនៅតំបន់ម្រេចទន្សាយ។
២.ទំហំដី ២ ហិតតា ចំណុច UTM (៥៤២៨១៦-១៤៧២៧៧៨) ស្ថិតនៅតំបន់ម្រេចទន្សាយ។
៣.ទំហំដី ២៥ ហិចតា ចំណុច UTM (៥៤២៦៨៩-១៤៧៣២០៤) ស្ថិតនៅតំបន់អូរសោម។
៤.ទំហំដី ៦០ ហិចតា ចំណុច UTM(៥៤២៦៩០-១៤៧៣៥១៦) ស្ថិតនៅតំបន់អូរសោម។
៥.ទំហំដីប្រហែល ១០០ ហិចតា ចំណុច UTM(៥៤២៦៨២-១៤៧៣៦១៣) ស្ថិតនៅតំបន់អូរសោម ។
៦.ទំដីប្រហែល ១៥ ហិចតាចំណុច UTM(៤៥២៤០៨-១៤៧៣៦០៨) ស្ថិតនៅតំបន់អូរសោម។
៧.ទំហំដីប្រហែល ១៤ ហិចតា ចំណុច UTM(៥៤២២៨៤-១៤៧៣៥៨៦) ស្ថិតនៅតំបន់អូរសោម។
៨.ទំហំដីប្រហែ ១០ ហិចតា ចំណុចUTM (៥៤២៣២៦-១៤៧៣៥១១)ស្ថិតនៅតំបន់អូរសោម ។
វត្ថុតាងរួមមានម៉ាស៊ីនត្រង់សឺន័រចំនួន ០៧គ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួន ០១គ្រឿង, កាំបិតផ្គាក់ចំនួន០៩, ពូថៅចំនួន០៥, អន្ទាក់សត្វចំនួន១០៥, គ្រាប់បែកចំនួន ០២គ្រាប់, កាំភ្លើងកែច្នៃចំនួន០៥ដើម
សំរាប់បំផ្ទុះចំនួន០៣គ្រាប់, និងបានធ្វើការអប់រំ ប្រជាពលរដ្ឋដែលរកស៊ីដើររកឃ្មុំ ចំនួន ០៦នាក់។
ដោយឡែកវត្ថុតាងគ្រាប់បែក០២គ្រាប់ គីបបំផ្ទុះគ្រាប់ចំនួន០៣គ្រាប់ កាំភ្លើងកែច្នៃ០២ដើម ពូថៅ០១ ផ្កាក់០២ អាគុយ០១ អន្តាក់សត្វ១០៥ វត្ថុតាងទាំងនេះគឺយើងដកហូតនៅក្នុងខ្ទមរបស់ឈ្មោះ ឃុល ម៉ឹង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ម្ចាស់ខ្ទមរត់គេចខ្លួន កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
២.លទ្ធផលគោលដៅទី០២ តំបន់ភូមិក្រាំងឃុំសុចិត្រ《 563334-1462210》ស្រុកសណ្តាន់ និងបរិស្ថាន ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ឃី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចេញដំណើរពីភូមិក្រាំងឃុំសុចិត្ត (0563349-1426210) ឆ្ពោះទៅកាន់ចំណុចរលួសធំតំបន់ ភ្នំជី (0571234-1431190) កាន់តំបន់ភ្នំក្រហម,អូរគគីរ (572322-1431411 , 573546-1431470 , 574210-1431447 , 574391-1434233 ) ថ្មពួយ,ថ្មដា, កងមាស( 572915-1431213 , 572478-1425979 , 569859-1425547 , 567580-1424716 , 572915-1431255 ) ជាលទ្ធផលពុំមានប្រទះបទល្មើសអ្វីឡើយ។