You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០៨ និង១៥នាទី កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយខណ្ឌរដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ០១លើក ស្ថិតនៅចំណុច ក្នុងភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគីរី ។
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានរៀបរាប់ប្រាប់ឱ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផលបានធ្វើការចាប់យកវត្ថុតាង មួយចំនួនរួមមានៈ
០១. របាំងបិតផ្ជិតព្រែក ប្រវែង ១១៣ម៉ែត្រ
០២. លប ២០មាត់លូ
០៣. ព្រួលឬស្សី ប្រវែង ១២០ម៉ែត្រ
០៤. បង្គោលចំរុះ ១២០ដើម
០៥. កូនត្រីចំរុះ ៤០គីឡូក្រាម

បច្ចុប្បន្នកម្លាំងកំពុងស្វែងរកជនល្មើសយកមកផ្តន់ទារទោស ចំណែកវត្ថុតាងដែលកម្លាំងចាប់យក ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល និងកូនត្រីត្រូវបានចាក់លែងចូលទន្លេ។
ល១

ល២

ល៣