ស្ទឹងត្រែង៖ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហ្ថខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហ្ថកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងបរិស្ថានបានចុះស្រាវជ្រាវករណីគល់ឈើជារណ្ដៅ(ឈើច្បោះ) ដែលត្រូវបានកាប់រំលំនៅចំណុចអូរឈ្លីកលើ(590652-1456894) អូរខ្សាច់ស្វា( 590590-1459185)អូរតាពណ៌ (590537-1454189)ផ្លូវបំបែកជាបីចូលក្រុមហ៊ុនស៊ីបាយអូតិកចូលទៅអូរគ្រាក់,ចូលទៅបុសខ្នុរ (595423-1451578)ផ្លូវបែកអូរឡង់ចូលទៅក្រុមហ៊ុន(595836-1451783)ភ្នំក្រហម(591293-1460268)មានចំការនិងប្រជាពលរដ្ឋរស់នៅទីនោះប្រហែល២០នាក់(ធ្វើចំការនិងកាប់ឈើ)ការស្រាវជ្រាវរកឃើញគល់ឈើកាប់ចំនួន: ១៧៨គល់ ប្រជាពលរដ្ឋបានប្រាប់ថាពួកគាត់កាប់ឈើលក់ឱ្យតាហៃនៅក្រុមហ៊ុននៅចំណុចអូរគ្រាក់ជាប់ក្រុមហ៊ុនស៊ីបាយអូតិកក្នុងមួយម៉ែត្រគូបតម្លៃ៦០០,០០០រៀល។