You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងរាជអាវុធហត្ថ

ភ្នំពេញ៖ រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ៖
១. សេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនយោធិននៃកងរាជអាវុធហត្ថនិងក្រុមគ្រួសារ។
២. ផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់មេបញ្ជាការគ្រប់បណ្ដាអង្គភាពទាំងអស់ចំណុះកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីត្រៀមលក្ខណៈក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
៣. ផ្សព្វផ្សាយប្រតិទិនចាក់វ៉ាក់សាំងជូនដល់គ្រប់បណ្ដាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។