You are currently viewing ឧត្ដមសេនីយ៍ត្រី ថុង ណារុង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តួនាទីភារកិច្ច កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២០

ឧត្ដមសេនីយ៍ត្រី ថុង ណារុង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តួនាទីភារកិច្ច កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២០

កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យ តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងពិធីបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត (ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១)។