ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន រៀបចំពិធីផ្សព្វផ្សាយស្ដីពីផែនការ ការពារនិងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងការទប់ស្កាត់បង្រ្កាបចំពោះមេខ្យល់ណាដែលនាំពលករឆ្លងដែន ឫអ្នកឃុបឃិតជាមួយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានគោលដៅចត្តាឡីស័ក មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។