You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៣១លានរៀល ដល់គ្រួសារសព

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៣១លានរៀល ដល់គ្រួសារសព

កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមន្ត្រីក្រោមឱវាទបានប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៣១,៩៩១,៥០០រៀល និងគ្រឿង ឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសពលោក អនុសេនីយ៍ទោ នៅ សុភា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកលើកដែក ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
ក្នុងឱកាសនោះ លោកមេបញ្ជាការ បានឲ្យដឹងថានេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់នាយ នាយរងអាវុធហត្ថ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់លោក នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស។
តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណចំពោះទឹកចិត្ត និងការលះបង់ របស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។