You are currently viewing កម្លាំងអាវុធហត្ថ បានរុករកឃើញគល់ឈើចំនួន ចំនួន១៥២គល់!

កម្លាំងអាវុធហត្ថ បានរុករកឃើញគល់ឈើចំនួន ចំនួន១៥២គល់!

លទ្ធផលកម្លាំងក្រុមការងារគណៈកម្មការជាតិ សហការជាមួយជំនាញថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តក្រចេះបានរុករកគល់ឈើបន្ថែមបានចំនួន ១ទីតាំង នៅចំណុចអូរសាម៉ៃមានចំនួន១៥២គល់។ ក្នុងនោះកម្លាំងបានធ្វើការស្តាប់ចម្លើយចំនួន ២នាក់ឈ្មោះ ខៃ ធីតា ភេទប្រុស អាយុ ៣១ឆ្នាំ ជាមន្រ្តីឧទ្យានុរក្ស ត្រូវជាកូនឈ្មោះ សំ ណូ បានបញ្ជាក់ថា៖ ខ្លួនមានតួនាទី ប្រធានស្នាក់ការរងស្រែវាល ដោយមានឳពុកឈ្មោះ សំ ណូ មានបងប្អូនបង្កើត ៤នាក់ ដោយខ្លួនរវល់ការងារមិនសូវបានទៅលេងផ្ទះ មិនដឹងថាឳពុកខ្លួនធ្វើការនៅក្រុមហ៊ុនមានតួននាទីអ្វីទេ ចំណែកប្អូនៗខ្លួនពីមុនជាសន្តិសុខនៅក្រុមហ៊ុនស៊ីងបាយអូថិក តែបច្ចុប្បន្នមិនថាដឹងពួកគាត់ធ្វើការអ្វីទេ ឪពុករបស់ខ្លួនទាក់ទងមិនបាន និងតាមការស្តាប់ចម្លើយឈ្មោះ យ៉ា ស្មាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅកន្សោមធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានបញ្ជាក់ថា៖ ខ្លួនគឺជាប្រធានសហគមន៍នៅចំណុចកន្សោមធ្លាក់ដោយក្នុងសហគមន៍របស់ខ្លួនតែងតែមានប្រជាពលរដ្ឋនៅឃុំកំពង់ចាម និងប្រជាពលរដ្ឋមកពីខេត្តផ្សេងៗចូលកាប់ឈើគ្រប់ប្រភេទដូចជាសុក្រម ឈើទាល ឈ្លីក ផ្ទឹក ត្រសេក ដោយអារជាប្រភេទគ្រឿងផ្ទះ និងឃ្លុំ ដឹកតាមរយៈម៉ូតូ និងគោយន្តកន្រ្តៃយ៍ ដឹករៀងរាល់ពេលយប់ចេញពីតំបន់ព្រៃឡង់ ត្រង់តំបន់អូរកាត់សក់ កាត់តាមផ្លូវសហគមន៍របស់ខ្លួន ប៉ុន្តែខ្លួនមិនបានដឹងថាពួកគេយកលក់ឱ្យក្រុមហ៊ុនឬលក់ឱ្យខាងណានោះទេ។
ឈ្មោះ ជា (ហៅជាសណ្តាន់) មានឈ្មោះពិត សាន ចាន់នា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ មានកិច្ចសន្យាក្នុងទទួលសិទ្ធិឈូសឆាយពីក្រុមហ៊ុនស៊ីងបាយអូថេក។
ឈ្មោះ សំ ណូ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិអាជេន សង្កាត់កំពង់ចាម ស្រុកសំបូរ មានកិច្ចសន្យាក្នុងទទួលសិទ្ធិឈូសឆាយពីក្រុមហ៊ុនស៊ីងបាយអូថេក។