You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គសិក្សា អំពីការប្រើប្រាស់ប្រពន្ធ័បណ្តាញទំនាក់ទំនងសង្គម

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គសិក្សា អំពីការប្រើប្រាស់ប្រពន្ធ័បណ្តាញទំនាក់ទំនងសង្គម

កំពង់ស្ពឺ: នៅវេលាម៉ោង១៤ និង០០ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គសិក្សា អំពីការប្រើប្រាស់ប្រពន្ធ័បណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក facebook)
ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សរុបចំនួន ១១៦នាក់៕ លោកមេបញ្ជាការបានផ្តាំផ្ញើរដល់សិក្ខាកាមសិក្សាទាំងអស់ ឲ្យប្រឹងប្រែងត្រង់ត្រាប់ស្តាប់ការលើកឡើង នានាពាក់ពន្ធ័ និងការប្រើប្រាស់បណ្តាញសង្គម។ រួចមកលោកនាយចំណង់ ម៉ុន សំអាត ដែលជាគ្រូបង្គោលរបស់អង្គភាព កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើបទបង្ហាញ និងលើកយកពីរបៀបប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមមួយចំនួន ជូនដល់សិក្ខាកាម។
នៅក្នុងវគ្គបង្រៀននោៈដែរ លោកមេបញ្ជាការខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីរបស់ខ្លួនដែរថា បើមិនចាំបាច់ មន្ត្រីអាវុធហត្ថ គួរតែប្រើប្រាស់ ផេកហ្វេសប៊ុកផ្ទាល់ខ្លួនបានហើយ មិនគួរបង្កើត អាខោន ឬផេកហ្វេកប៊ុក ដែលបង្ហាញជា លោហ្គោរបស់អាវុធហត្ថ នៅតាមមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ឡើយ។ ការបើកវគ្គនេៈផងដែរជាការពង្រឹង ទាំងក្រមសីលធម៏ ទាំងផ្លូវច្បាប់ ក្នុងនាមជាកម្លាំងអាវុធហត្ថ ជាផ្នែកមួយក្នុងក្របខណ្ឌយោធាច្បាប់ ។
ឋ១

ឋ២

ឋ៣

ឋ៤

ឋ៥

ឋ៦