រតនគិរី៖ វេលាម៉ោង២២:៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា សុភ័ក្រ្ត មេបញ្ជាការស្ដីទី បានបង្រ្កាបករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងព្រៃដែនជម្រក ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានវត្តុតាងម៉ូតូមាកហុងដាវ៉េវអេស ពណ៌ខ្មៅ គ្មានស្លាកលេខចំនួន០១គ្រឿង, ទូរស្ទ័ពដៃចំនួន០២គ្រឿង, ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ០៧កញ្ចប់, ដាវសាម៉ូរៃចំនួន០១ដើម, ប្រាក់រៀលចំនួន ១៣,០០០រៀល និងឧបករណ៍សម្រាប់សេពមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។