កំពង់ចាម៖ នៅវេលាម៉ោង ១៩ និង ៤០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានចេញល្បាតក្នុងភូមិសាស្ត្រ ប្រទះឃើញមុខសញ្ញាប្រព្រឹត្តបទល្មើសក្នុងក្រុងកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២ និងចាប់យកវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមានម៉ូតូម៉ាកសង់ប៊ិចពណ៌ខ្មៅពាក់ស្លាកលេខ ភព 1BG-1758 ចំនួន ១ គ្រឿង, សោខ្សៀលេខ៨ចំនួន ១, កូនសោកាច់បំបែកមេសោចំនួន១ ខ្សែភ្លើងនិងដែកសរសៃមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។