កំពង់ធំ៖ ដោយគោរពតាមបទបញ្ជារ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវពត៌មានសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅវេលាម៉ោង ៨ និង ០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសណ្តាន់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ចែកជា០២គោលដៅ ចុះស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសធនធានធម្មជាតិ គោលដៅទី០១ តំបន់ច្រកអូរងាវ និងគោលដៅទី០២ តំបន់ច្រកអូរផ្អាវ លទ្ធផលគោលដៅទី០១ ចុះល្បាតក្នុងព្រៃឡង់បានប្រទះឃើញគល់ឈើចម្រុះដែរបានអារួចចំនួន២៣ដើម និងបទល្មើសកាប់រានដីព្រៃមានចំនួន ០២កន្លែង។
គោលដៅទី០២ នៅតំបន់បររាត្រី បានរុករកឃើញឈើអារប្រភេទគគីរតាប់ចំនួន ២៧ដុំស្មើ០,៣៥០ម៉ែត្រគូប បានធ្វើកំណក់ហេតុចាប់យកវត្ថុតាង និងធ្វើកណត់ហេតុប្រគល់ឲ្យលោក ញ៉ឹម ចាន់ធី ប្រធានស្នាក់ការបរិស្ថានអូរផ្អាវដើម្បីចាត់ការតាមនីតិវិធី។