You are currently viewing ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារទប់ស្កាត់ជំងឺឆ្លងកូវីដ.១៩ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់!

ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារទប់ស្កាត់ជំងឺឆ្លងកូវីដ.១៩ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការលេខ០១៥/២០២១ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ.១៩ និងស្រាវជ្រាវទប់ស្តាត់បង្ក្រាបការលួចឆ្លងដែនខុសច្បាប់។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋាន ទទួលជំនាញការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ លោកស្នងការរង, នាយការិយាល័យ ដែលមានការពាក់ព័ន្ធ និងបានភ្ជាប់តាមរយៈ Video Conference ទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី/ខេត្តទាំង ២៥។