You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក

ពោធិ៍សាត់ៈ នៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន ៥ម៉ឺនដុល្លា ស្ថិតនៅចំណុចភូមិកណ្តៀង ឃុំកណ្តៀង
ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើតាមដីការបង្គាប់ របស់ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តពោធិ៍សាត់។ ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ង៉ួយ វិទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
ល២

លឆ