You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារហិរញ្ញវត្ថប្រចាំឆ្នាំ២០២០!

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារហិរញ្ញវត្ថប្រចាំឆ្នាំ២០២០!

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២១ ពង្រឹងកិច្ចការងារជំនាញផ្ទៃក្នុង និងផ្សព្វផ្សាយផែនការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅការិយាល័យហិរញ្ញវត្ថុ អគារសេនាធិការដ្ឋានជាន់ទី២ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយមានការចូលរួមពីសំណាក់នាយរងការិយាល័យ និងជំនាញដែលមានការពាក់ព័ន្ធផងដែរ។