You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់

កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់

កំពង់ធំ៖ ដោយគោរពតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងមានការចង្អុលបង្ហាញដឹកនាំបញ្ជាពី លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសណ្តាន់ ដឹកនាំដោយលោក វរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ ព្រៃឡង់ចែកជា ០២គោលដៅ ចុះស្រាវជ្រាវព័ត៌មាន និងបង្រ្កាបបទល្មើសធនធានធម្មជាតិគោលដៅទី០១តំបន់ច្រកអូរងាវ និងគោលដៅទី០២ តំបន់ច្រកអូរផ្អាវ លទ្ធផលចុះល្បាតក្នុងព្រៃឡង់បានប្រទះឃើញគល់ឈើចម្រុះដែរបានអារួចចំនួន ២៣ ដើម
វត្ថុតាងទាំងអស់នេះកម្លាំងនឹងស្រាវជ្រាវរកអ្នក ប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។