ព្រៃវែង៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន៨,០០០,០០០ រៀល និងគ្រឿង ឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសព លោក វរសេនីយ៍ទោ លឹម ឆាយ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថ ខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោក មេបញ្ជាការ បានឲ្យបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពផងដែរ និងបានបន្តថាថវិកានេះបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់នាយ នាយរង នៃកងរាជអាវុធហត្ថទូទាំងខេត្តព្រៃវែង។
តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណចំពោះទឹកចិត្ត និងការលះបង់ របស់លោកមេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងខេត្តព្រៃវែង និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។