You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ អញ្ជើញចាក់វ៉ាក់សាំងការពារជំងឺ COVID-19

ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ អញ្ជើញចាក់វ៉ាក់សាំងការពារជំងឺ COVID-19

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ថ្ងៃសោរ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងមូល ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅមជ្ឍមណ្ឌលស៊ូននឹង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឋិតក្នុងឱកាសដ៏វិសេសវិសាលនេះ ក៏មានវត្តមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មានមតិសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផើ្ញដល់នាយទាហាន នៃកងរាជអាវុធហត្ថផងដែរ ។

នាយ នាយរងអាវុធហត្ថខេត្តកោះកុងទាំងអស់គ្នា សូមថែ្លងអំណរគុណ និងដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហង្ថលើផៃ្ទប្រទេស ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាព កងកម្លាំងប្រដាប់អាវុធ ខិតខំទំនាក់ទំនង ស្វែងរកវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ មកចាក់ជូន កងរាជអាវុធហត្ថបេ្តជ្ញាដើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់។

ក្រោមម្លប់សន្តិភាពដែលមាន សម្តេចតេជោជាប្រមុខ និងដើម្បីការពារ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ និងប្រជាជាតិកម្ពុជា​ សូមរួមគ្នាអនុវត្តវិធានការណ៍ ៣ការពារ និង ៣កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។