You are currently viewing ឧត្តមសនីយ៍ទោ ស សំបូរធន អញ្ជើញផ្សព្វផ្សាយផែនការការពារកូវីដ.១៩ និងចាក់វ៉ាក់សាំង!

ឧត្តមសនីយ៍ទោ ស សំបូរធន អញ្ជើញផ្សព្វផ្សាយផែនការការពារកូវីដ.១៩ និងចាក់វ៉ាក់សាំង!

ឧត្តមសនីយ៍ទោ ស សំបូរធន បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មី និងអប់រំបងប្អូន ឱ្យជឿជាក់ចំពោះរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងចាប់ផ្តើមនៅថ្ងៃស្អែក បងប្អូន កងរាជអាវុធហត្ថ នឹងចូលរួមចាក់ ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីអង្គភាព និងដើម្បីសង្គមជាតិ។
យើងខ្ញុំ កងរាជអាវុធហត្ថ ស្តាប់បញ្ជារបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រឆាំងដាច់ខាតរាល់ការញុះញង់ បំផ្លើស ប៉ពុលព័ត៌មាននានារបស់ក្រុមអគតិមួយចំនួន ដែលជាទង្វើបំផ្លាញសង្គមជាតិ។
យើងខ្ញុំនៅតែប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ” និងអនុវត្តតាមវិធានការ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល «៣ ការពារ និង៣ កុំ»។
យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩!