ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទសប្រទេស អញ្ជើញត្រួតពិនិត្យគ្រូពេទ្យកងរាជអាវុធហត្ថ សហការជាមួយក្រុមគ្រូពេទ្យ ទីចាត់ការសុខាភិបាល អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេរមភូមិន្ទ ហ្វឹកហាត់សាកល្បងចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ.១៩។