កំពង់ធំ៖ដោយគោរពតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងមានការចង្អុលបង្ហាញដឹកនាំបញ្ជាដោយ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅវេលាម៉ោងព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ និង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសណ្តាន់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ ព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំ ចែកជា០២ គោលដៅ ចុះស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយគោលដៅទី០១ តំបន់ច្រកអូរងាវ និងគោលដៅទី០២ តំបន់ច្រកអូរផ្អាវ លទ្ធផលប្រទះឃើញគល់ឈើចម្រុះដែរបានអារួចចំនួន១៥ ដើមនិងមានការកាប់រានដីព្រៃរដ្ឋធ្វើកម្មសិទ្ធិ។