You are currently viewing បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ធ្វើការផ្សព្វផ្សាយសារពិសេស សម្តេចតេជោ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ធ្វើការផ្សព្វផ្សាយសារពិសេស សម្តេចតេជោ

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយសារពិសេស របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងទៅកាន់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងនឹងព្រឹត្តិការណ៍ឆ្លងកូវីដ១៩ ក្នុងសហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១(ជាសម្លេង)។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ និងនាយការិយាល័យ ដោយឡែកនៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង ៥ និង ស្នាក់ការសន្តិសុខ ក៏បានធ្វើការផ្សព្វផ្សាយដល់នាយ នាយរងគ្រប់ៗគ្នាផងដែរ។