បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ លោកវរ:សេនីយ៍ទោ ហេង សំឫទ្ធី នាយរងសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងអោយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
បានយកអង្ករចំនួន៥០គីឡូក្រាម និងថវិកាចំនួន២០ម៉ឺនរៀល ចូលរួមបុណ្យសព លោកយាយឈ្មោះ សយ សឿន អាយុ៧៩ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណ:ភាព នៅវេលាម៉ោង០២ និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរលោកវរ:សេនីយ៍ទោ ហេង សំឫទ្ធី បានយកប្រសាសន៍ផ្ដាំផ្ញើ របស់ លោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត ដើម្បី ចូលរួមរំលែកមរណ:ទុក្ខ ដល់គ្រួសារសព ហើយ លោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត ក៍មានប្រសាន៍ផ្ដាំផ្ញើបន្តទៀតថា រាល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលជួបបញ្ហាគ្រោះធម្មជាតិ ក៍ដូចជាជួបបញ្ហាជីវភាពគ្រួសារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងជួយឧបត្ថម្ភសម្ភារៈមួយចំនួន ដោយមិនគិតពី គណបក្សនយោបាយឡើយ។