You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល មានរៀបចំពិធីផ្តល់ឈាម ដើម្បីអបអរសាទរខួបលើកទី១៧ ទិវាយុវជនអន្តរជាតិ ១២សីហា ឆ្នាំ២០១៦

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល មានរៀបចំពិធីផ្តល់ឈាម ដើម្បីអបអរសាទរខួបលើកទី១៧ ទិវាយុវជនអន្តរជាតិ ១២សីហា ឆ្នាំ២០១៦

កណ្តាលៈ វេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានសហកាជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល មានរៀបចំពិធីផ្តល់ឈាម ដើម្បីអបអរសាទរខួបលើកទី១៧
ទិវាយុវជនអន្តរជាតិ ១២សីហា ឆ្នាំ២០១៦ ក្រោអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា អញ្ជើញសួរសុខទុក្ខ សំណេះសំណាល ជាមួយនាយ នាយរងអាវុធហត្ថខេត្តកណ្តាល ចំនួន១៣៦នាក់ និងយុវជនទូទាំងខេត្តកណ្តាលចំនួន១៨០នាក់ សរុបចំនួន៣១៦នាក់ ដែលស័្មគ្រចិត្តផ្តល់ឈាមដើម្បីជាតិ មាតុភូមិ មហាគ្រួសារខ្មែរយើង។ អញ្ជើញចូលរួមក្នុងឱកាសនោះមានដែរ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហពន្ធ័យុវជន ខេត្តកណ្តាលលោក ឧត្តមសេនីយ សំ តុលាមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរមេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក ទាំង១១ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាម សំរាប់បំរើអោយជនរួមជាតិដែលមានតំរូវការ សង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត។
៧១

៧២

៧៣

៧៤

៧៥

៧៦

៧៧

៧៨