You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ លើកទី១ ជូនយោធិននៃកងរាជអាវុធហត្ថ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ លើកទី១ ជូនយោធិននៃកងរាជអាវុធហត្ថ

ភ្នំពេញ៖ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ជូនយោធិននៃកងរាជអាវុធហត្ថ។
អនុវត្ថតាមផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ លើកទី១ ចាប់ពីថ្ងៃទី២៣, ២៤, ២៥ ដល់ថ្ងៃទី២៦ តាមកម្មវិធីរបស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៃក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ នេះ យោធិននៃកងរាជអាវុធហត្ថ បានចូលរួមចាក់ប្រមាណ ១.៣៩៥នាក់។