You are currently viewing វរសេនីយ៌ឯក ឆេង វុទ្ធី អញ្ជើញចុះត្រួតពិនិត្យទីតាំងឈរជើងរបស់កងកម្លាំងមានសមត្ថកិច្ចត្រៀមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩

វរសេនីយ៌ឯក ឆេង វុទ្ធី អញ្ជើញចុះត្រួតពិនិត្យទីតាំងឈរជើងរបស់កងកម្លាំងមានសមត្ថកិច្ចត្រៀមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩

ព្រះសីះនុ៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១០:៤០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក វរសេនីយ៌ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះត្រួតពិនិត្យទីតាំងឈរជើងរបស់កងកម្លាំងមានសមត្ថកិច្ចចម្រុះ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលក្នុងសហគមន៍ ខេត្តព្រះសីហនុ។
ទីតាំងឈរជើងទាំង ០៤ គឺចំណុចផែកោះខ្យង ស្ថិតក្នុងភូមិកោះខ្យងឃុំអូរជ្រៅ ស្រុកព្រៃនប់, ចំណុចភូមិជម្ពូខ្មៅ ស្ថិតក្នុងឃុំទួលទទឹង ស្រុកព្រៃនប់, ចំណុចក្បាលស្ពានកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ និងចំណុចផែត្រពាំងរពៅ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។