You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០

ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០

កំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុហត្ថ ឆ្នាំ២០២១ និងបានធ្វើការផ្សព្វផ្សាយសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងករណីជំងឺកូវីដ.១៩ ឆ្លងចូល”សហគមន៍២០កុម្ភៈ” និងផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការរក្សាការសម្ងាត់កិច្ចការយោធា ផ្សព្វផ្សាយសេចក្ដីណែនាំរបស់អគ្គបញ្ជាការដ្ឋាន និងការណែនាំរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ដីពីការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ ក្នុងដំណាក់កាលនៃព្រឹត្តការណ៍”សហគមន៍២០កុម្ភៈ”។ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។