ស្វាយរៀង៖ រសៀលថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំជួរបញ្ជាការ ស្ដីពីរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២១ សមាសភាពចូលរួមមាន លោក លោកស្រីមេបញ្ជាការរង ប្រធានមន្ទីរ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។